សាស្ត្រវូហាន និងប្រវត្តិនៃការពិសោធវីរុសលើសត្វប្រចៀវ។ ការរួមដៃបើកការសើបអង្កេតនេះ កើតឡើងខណៈដែលមានការបង្កើនទំនុកចិត្តពីក្រុមមន្ត្រីសហរដ្ឋអាមេរិកថា មន្ទីរពិសោធរបស់ចិន គឺស្ថិតនៅពីក្រោយការផ្ទុះ.ជំងឺនេះ ហើយក៏មិនដូចការអះអាងពីដើមដំបូងអំពីទីផ្សាងងឹតនោះដែរ។ នេះដោយយោងតាមការចេញផ្សាយដោយសារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃទី១៨ មេសា ឆ្នាំ២០២០នេះ។
នៅសប្តាហ៍នេះ ការស៊ើបអង្កេតរបស់សារព័ត៌មាន Fox News បានបង្ហាញថាឯកសារចិនដែលបានចាត់ថ្នាក់បានបង្ហាញថា ទីផ្សាលក់សាច់ស្រស់ក្នុងទីក្រុងវូហានត្រូវបានគេដឹងជាលើកដំបុងថា ជាទីតាំងដំបូងដែលបានលក់សត្វប្រចៀវ។ យ៉ាងណាមិញ ក្រុមមន្ត្រីសហរដ្ឋអាមេរិកជឿថា ទីផ្សាលក់សាច់ស្រស់នោះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីកុំឲ្យមានការស្តីបន្ទោសពីមន្ទីរពិសោធ។
ហេតុនេះ សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកមានទំនុកចិត្តកាន់តែខ្លាំងឡើងថា ការផ្ទុះ.ឡើងនៃជំ.ងឺនេះ កើតឡើងដោយចៃដន្យពីមន្ទីរពិសោធន៍វូហានដែលសិក្សាពីជំងឺនៅក្នុងសត្វប្រចៀវ។
livenews168
Loading...