Loading...
Loading...

តើអ្វីទៅជាគណនេយ្យសាមញ្ញ? មានប៉ុន្មានប្រភេទ? ហើយអ្នកជាប់ពន្ធតូចត្រូវតែមានបញ្ជីគណនេយ្យសាមញ្ញទាំងនេះ?

No Comments

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារឱ្យបានដឹងថាពីមួយឆ្នាំទៅមួយកំណើននៃការប្រមូលពន្ធមានការកើនឡើងលើសពីផែនការដែលបានកំណត់ ហើយសមិទ្ធិផលនេះបានមកពីការចូលរួមសហការគ្នារបស់មន្ត្រីពន្ធដាក់គ្រប់ជាន់ថ្នាក់ និងមានចូលរួមពីសំណាក់អ្នកជាប់ពន្ធទាំងអស់ ទើបធ្វើឱ្យអគ្គនាយកដ្ឋានពន្ធនេះអាចសម្រេចបាននូវលទ្ធផលល្អប្រសើរបែបនេះ។
យ៉ាងណាមិញមានមនុស្សជាច្រើនមិនដឹងថា តើអ្វីជាបញ្ជីគណនេយ្យសាមញ្ញ? មានប៉ុន្មានប្រភេទ? ហើយតើអ្នកជាប់ពន្ធតូចគួរតែមានបញ្ជីគណនេយ្យសាមញ្ញទាំងនេះដែរឬទេ?
បញ្ជីគណនេយ្យសាមញ្ញ គឺជាបញ្ជីគណនេយ្យឯកភាគដែលមានខ្ទង់នានាសម្រាប់ធ្វើការកត់ត្រាប្រចាំថ្ងៃនៅរាល់ប្រតិបតិ្តការអាជីវកម្មត្រូវអមដោយវិក្កយបត្រឬសក្ខីបត្របញ្ជាក់អំពីចំណូល និងចំណាយនានា។ ហើយបញ្ជីគណនេយ្យសាមញ្ញដែលអនុលោមតាមច្បាប់ត្រូវបានបែងចែកជា ៣ប្រភេទគឺ បញ្ជីទិញទំនិញ បញ្ជីលក់ទំនិញ និងបញ្ជីកត់ត្រាស្តុកទំនិញ។ 
បញ្ជីគណនេយ្យសាមញ្ញពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកជាប់ពន្ធតូចសម្រាប់កត់ត្រារាល់ប្រតិបតិ្តការទាំងអស់របស់អាជីវកម្ម ហើយបញ្ជីគណនេយ្យសាមញ្ញទាំង នេះរួមមាន៖
១. បញ្ជីទិញទំនិញប្រចាំថ្ងៃ
បញ្ជីទិញទំនិញ គឺជាកំណត់ត្រាប្រចាំថ្ងៃដែលអ្នកជាប់ពន្ធតូចត្រូវធ្វើការកត់ត្រាជាប្រចាំថ្ងៃនៅរាប់ចំណាយទាំងឡាយណាដែលកើតមានឡើងក្នុងគោលដៅដើម្បីបម្រើឱ្យអាជីវកម្មរបស់ខ្លួន។
២. បញ្ជីលក់ទំនិញប្រចាំថ្ងៃ
បញ្ជីលក់ទំនិញ គឺយើងធ្វើការកត់ត្រាជាប្រចាំថៃនៅរាល់ប្រតិបត្តិការក្នុងការផ្គត់ផ្គង់នៅទំនិញឬសេវា មានន័យថាកត់ត្រានូវចំណូលរបស់គាត់។
៣. បញ្ជីស្តុកទំនិញប្រចាំថ្ងៃ
បញ្ជីស្តុកទំនិញ គឺជាបញ្ជីមួយដែលបានធ្វើការកត់ត្រានៅរាល់ព័ត៍មានដែលស្តុកទំនិញដើមគ្រា ស្តុកទំនិញដែលបានទិញនៅអំឡុងពេលប្រតិបត្តិការ ហើយនិងស្តុកទំនិញនៅពេលចុងគ្រា។
សុរបមកវិញបញ្ជីទាំងបីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកជាប់ពន្ធតូច ដែលត្រូវធ្វើការកត់ត្រានៅក្នុងបញ្ជីគណនេយ្យសាមញ្ញ៕
អត្ថបទដោយ៖ នុត សុណេត business-cambodia
Loading...

Loading...