Loading...
Loading...

ប្រសើរណាស់! ប្រទេសថៃគ្រោង នឹងរៀបចំបុណ្យចូលឆ្នាំនៅខែកក្តដាខាងមុខនេះ…

No Comments
ថៃ៖ អ្នកនាំពាក្យគណៈកម្មការរដ្ឋបាលសម្រាប់ស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ លោក Taweesilp Visanuyothin បានលើកឡើងនៅក្នុងសន្និសិទការសែត
កាលពីថ្ងៃច័ន្ទម្សិលមិញ ថា ពិធីបុណ្យចូលឆ្នាំនៅប្រទេសថៃ អាចនឹងរៀបចំនៅក្នុងអំឡុងខែកក្តដា ខាងមុនប្រសិនបើស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃមានភាពធូរស្រាល។ទោះបីជាយ៉ាងណា លោក Taweesilp Visanuyothin បានបញ្ជាក់ថា នេះគ្រាន់តែជាគម្រោងមួយដែលរដ្ឋាភិបាលបានគិតគូរក្នុងកិច្ចប្រជុំនាពេលកន្លងទៅតែប៉ុនណោះ ហើយស្ថិតក្នុងការពិចារណា។
សូមបញ្ជាក់ ប្រទេសថៃបានសម្រេចបន្តបិទប្រទេសក្នុងគ្រាមានអាសន្ន រហូតចុងខែមិថុនានេះ ព្រោះស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសថៃពុំទាន់មានភាពធូរស្រាលនៅឡើងនោះទេ៕
Loading...

Loading...