Loading...
Loading...

ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ត បៀរ​ហ្កា​ឌិន​ ខ្លះ​បើក​ឡើង​វិញ ល្មើស​នឹង​វិធានការ​របស់​រដ្ឋាភិបាល

No Comments
រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣ មិថុនា ២០២០​នេះ ក្រសួងទេសចរណ៍ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត ឲ្យ​ធ្វើការ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។
គិត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​មាន​ផែនការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​អាជីវកម្ម​ដូច​ខាងលើ​នៅឡើយ​ទេ ប៉ុន្តែ​ក្រសួង​ទទួល​របាយការណ៍​ថា នៅ​ពេល​បច្ចុប្បន្ន នៅ​មាន​មូលដ្ឋាន​អាជីវកម្ម KTV ក្លឹ​ន​កម្សាន្ត បៀរ​ហ្កា​ឌិន​ខ្លះ នៅ​តាម​រាជធានី​ខេត្ត​ចំនួន នៅ​តែ​បន្តសកម្មភាព​អាជីវកម្ម ដោយ​ល្មើស​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល ។
សូម​ជម្រាប​ថា ក្រសួងទេសចរណ៍​បាន​ប្រកាស​បិទ​អាជីវកម្ម​បៀរ​ហ្កា​ឌិន នៅ​ទូ​ទាំង​ប្រទេស​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ មក បន្ទាប់​ពី​ទទួល​មាន​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​ពេល ដែល​ជំងឺ​កូ​វី​ដ​១៩ បាន​រីក​រាលដាល​ក្នុង​ប្រទេស​កម្ពុជា ៕
Loading...

Loading...