Loading...
Loading...

អុញនោះ ! ម្ចាស់ទីតាំងសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី មិនយកប្រាក់ដុល្លារប្រភេទក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ

No Comments

ខេត្តមណ្ឌលគិរី ៖ម្ចាស់ទីតាំងសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មិនព្រមយកប្រាក់ដុល្លារប្រភេទក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ពីអតិថិជន លុះពេលរឿងនេះ បានបែកធ្លាយត្រូវកម្លាំងសមត្ថកិច្ចចុះទៅអប់រំម្ចាស់ទីតាំងខាងលើនេះ កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
សមត្ថកិច្ច បានពីទទួលបានដំណឹងជុំវិញករណីនេះ កម្លាំងនគរបាលបានចុះដល់ទីតាំង សាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី ដើម្បីធ្វើការសាកសួរដែលមិនព្រមមិនយកប្រាក់ដុល្លារប្រភេទក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ពីអតិថិជន។ ចំណែកម្ចាស់ទីតាំងនោះ បានប្រាប់ថា មូលហេតុដែលគាត់មិនទទួលយកប្រាក់ដុល្លារប្រភេទក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារព្រោះតែគាត់យកក្រដាសប្រាក់ប្រភេទទាំងបីនេះទៅទិញទំនិញនៅផ្សារសែនមនោរម្យ ក៏គេមិនយកដែរ ដូច្នេះហើយបានជាគាត់មិនយកដែរទៅ។
តែយ៉ាងណា ករណីនេះ កម្លាំងនគរបាលបានធ្វើការណែនាំឲ្យម្ចាស់ទីតាំងខាងលើចាយប្រាក់ដុល្លារប្រភេទនេះជាធម្មតាវិញ តាមសេចក្តីប្រកាសរបស់សម្តេច ហ៊ុន សែន ហើយបើមានអ្នកណាមិនទទួលយកសូមឲ្យរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Loading...

Loading...